ស្គាល់អ្នកជំនាញដែលទទួលបន្ទុកធ្វើការលើការអភិវឌ្ឍអភិបាលកិច្ចអ៊ីនធឺណិត និងគោលនយោបាយឌីជីថលនៅកម្ពុជា។
Srymanit Huot
រដ្ឋបាល
កញ្ញា ហួត ស្រ៊ីម៉ានីត បច្ចុប្បន្នជានិស្សិតឆ្នាំទី៤ សិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើអភិបាលកិច្ចអ៊ីនធឺណិត។ តាមរយៈកម្មវិធីAPIGAកម្ពុជា ម៉ានីតមានគោលបំណងលើកកម្ពស់អក្ខរកម្មឌីជីថល បរិយាបន្នសង្គម និងការចូលរួមរបស់យុវជនកម្ពុជាក្នុងអនាគតឌីជីថលរបស់ប្រទេសយើង។
Morokoth Houth
កម្មវិធី/ប្រតិបត្តិការ
យុវជនស្រាវជ្រាវវ័យក្មេង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអន្តរជាតិ។ នាងជាគណៈកម្មាធិការរៀបចំរបស់ CamYIGF និងអ្នកចូលរួម APrIGF នៅទីក្រុង Brisbane ដែរមានចំណាប់អារម្មណ៍ទៅលើការពង្រឹងការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា និងកាត់បន្ថយគម្លាតជំនាញឌីជីថល។
Socheata Sokhachan
កម្មវិធី/គេហទំព័រ
Socheata Sokhachan បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន ជំនាញផ្នែក AI, វិទ្យាសាស្ត្រទិន្នន័យ និងការរួមបញ្ចូលឌីជីថលសម្រាប់ភាសាធនធានទាប។ នាងជា Community Fellow នៅ Internet Society និងជាប្រធានផ្នែកចូលរួមសហគមន៍នៅ NetMission.Asia។
Hongtholly Honey
ទំនាក់ទំនង
ហុងថល្លី ហូនី បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រង ដែលមានជំនាញក្នុងការសម្របសម្រួល និងទំនាក់ទំនង។ នាងធ្លាប់បានចូលរួមសម្របសម្រួលកម្មវិធី YIGF 2024 និង Cambodia ICT Camp 2024 ក្នុងនាមជាបុគ្គលិកហាត់ការនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។
Sonit HongTholly
ទំនាក់ទំនង
ខ្ញុំជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងឌីជីថលនៅសាកលវិទ្យាល័យបច្ចេកវិទ្យាឃ្វីនឡេនស៍តាមរយៈអាហារូបករណ៍អូស្ត្រាលី។ នាងខ្ញុំជាគណៈកម្មាធិការរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (YIGF) និងជាអតីតអ្នកចូលរួមវេទិកា yIGF Asia។ នាងខ្ញុំ ចង់ផ្តល់សម្លេងដល់យុវជន និងវេទិកាសម្រាប់ពិភាក្សាអំពីសិទ្ធិឌីជីថល អក្ខរកម្ម និងគោលនយោបាយជំរុញដោយបច្ចេកវិទ្យានៅកម្ពុជា។
Lam Sotheary
កម្មវិធី/ប្រតិបត្តិការ
សុធារី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ។ នាងក៏ជាផ្នែកមួយនៃ YIGF របស់កម្ពុជា និងជាអតីតអ្នកចូលរួមនៃ yIGF Asia ដែលធ្វេីអោយនាងបានចំណាប់អារម្មណ៍លើអភិបាលកិច្ចអ៊ីនធឺណិត។
Lita Than
កម្មវិធី/ប្រតិបត្តិការ
Lita Than បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចអន្តរជាតិ មានចំណាប់អារម្មណ៍ខ្លាំងទៅលើការស្រាវជ្រាវ និងសេដ្ឋកិច្ចឌីជីថល។ នាងមានគោលបំណងលើកកម្ពស់ការរួមបញ្ចូលឌីជីថល និងសុវត្ថិភាពសម្រាប់គ្រប់គ្នា។
Set Kimhong
ទំនាក់ទំនង
លោកចង់រៀនអំពីគ្រប់គ្រងអ៊ីនធឺណិត សុវត្ថិភាពតាមអ៊ីនធឺណិត និងទំនុកចិត្ត និងគោលការណ៍អភិបាលកិច្ចអ៊ីនធឺណិត។ លោកចាប់អារម្មណ៍ក្នុងការស្វែងយល់ពីរបៀបដែលកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពអ៊ីនធឺណិតបង្កើនការការពារ និងបង្កើតការជឿទុកចិត្ត។
MAK Sammakara
គេហទំព័រ
ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចុប្បន្នជាអ្នក NetMission Ambassadors។ ខ្ញុំមានចំណាប់អារម្មណ៍ទៅលើអភិបាលកិច្ចអ៊ីនធឺណិត ជាពិសេសផ្នែកប្រើប្រាស់ និងសុវត្ថិភាព តាមរយៈការចូលរួមក្នុង CAMYIGF 2024។